บทที่ ๑ មេរៀនទី 1
อักขรวิธี วิธีการเรียกชื่ออักษร
អក្ខរវិធី វិធីហៅឈ្មោះអក្សរ
อักขระ คืออักษรภาษาบาลี ๔๑ ตัว ท่านเรียกว่า "อักขระ" เพราะไม่หมดสิ้นไป ดังมีวิเคราะห์ศัพท์ว่า
អក្ខរៈ គឺ អក្សរភាសាបាលី ៤១ តួ លោកហៅថា អក្ខរៈ ព្រោះមិនអស់ទៅ ដូចមានវិគ្រោះសព្ទថា
น ขรนฺตีติ อกฺขรา.
วัณณะที่ไม่หมดสิ้นไป ชื่อว่า อักขระ
ន ខរន្តីតិ អក្ខរា.
វណ្ណៈដែលមិនអស់ទៅ ឈ្មោះថា អក្ខរៈ
ขรนฺติ วินสฺสนฺตีติ ขรา, น ขรา อกฺขรา.
วัณณะที่หมดสิ้นไป ชื่อว่า ขระ วัณณะที่ไม่หมดสิ้นไป ชื่อว่าอักขระ
ខរន្តិ វិនស្សន្តីតិ ខរា, ន ខរា អក្ខរា.
វណ្ណៈដែលអស់ទៅ ឈ្មោះថា ខរៈ វណ្ណៈដែលមិនអស់ទៅ ឈ្មោះថា អក្ខរៈ
อักษรภาษาบาลี แบ่งเป็น
អក្សរភាសាបាលីចែកជា
สระ คืออักษรที่ออกเสียงเองได้และช่วยให้พยัญชนะออกเสียงได้ มี ๘ ตัว คือ อ อา อิ อี อุ อู เอ โอ
ស្រៈ គឺ អក្សរដែលបញ្ចេញសម្លេងដោយខ្លួនឯងបាននិងជួយឲ្យព្យញ្ជនៈបញ្ចេញសម្លេងបាន មាន ៨ តួ គឺ អ អា ឥ ឦ ឧ ឩ ឯ ឱ
พยัญชนะ คืออักษรที่ทำให้เนื้อความปรากฏ มี ๓๓ ตัว คือ
ก ข ค ฆ ง, จ ฉ ช ฌ ญ, ฏ ฐ ฑ ฒ ณ, ต ถ ท ธ น, ป ผ พ ภ ม, ย ร ล ว ส ห ฬ อํ
ព្យញ្ជនៈ គឺ អក្សរដែលធ្វើឲ្យសេចក្តីប្រាកដ មាន ៣៣ តួ គឺ
ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម, យ រ ល វ ស ហ ឡ ំ
สระ ๘ ตัว แบ่งเป็น
ស្រៈ ៨ តួ ចែកជា
รัสสระ ออกเสียงสั้น ๓ ตัว คือ อ อิ อุ
រស្សស្រៈ បញ្ចេញសម្លេងខ្លី ៣ តួ គឺ អ ឥ ឧ
ทีฆสระ ออกเสียงยาว ๕ ตัว คือ อา อี อู เอ โอ
ទីឃស្រៈ បញ្ចេញសម្លេងវែង ៥ តួ គឺ អា ឦ ឩ ឯ ឱ
พยัญชนะ ๓๓ ตัว แบ่งเป็น
ព្យញ្ជនៈ ៣៣ តួ ចែកជា
พยัญชนะวรรค จัดเข้าไว้ในพวกเดียวกันได้ มี ๒๕ ตัว แบ่งเป็น ๕ วรรค วรรคละ ๕ ตัว ดังนี้
ก ข ค ฆ ง เรียกว่า กวรรค เพราะมี ก อักษรเป็นตัวแรก
จ ฉ ช ฌ ญ เรียกว่า จวรรค เพราะมี จ อักษรเป็นตัวแรก
ฏ ฐ ฑ ฒ ณ เรียกว่า ฏวรรค เพราะมี ฏ อักษรเป็นตัวแรก
ต ถ ท ธ น เรียกว่า ตวรรค เพราะมี ต อักษรเป็นตัวแรก
ป ผ พ ภ ม เรียกว่า ปวรรค เพราะมี ป อักษรเป็นตัวแรก
ព្យញ្ជនៈវគ្គ ចាត់ចូលក្នុងពួកជាមួយគ្នាបាន មាន ២៥ តួ ចែកជា ៥ វគ្គ វគ្គនីមួយ ៗ ៥ តួ ដូច្នេះ
ក ខ គ ឃ ង ហៅថា កវគ្គ ព្រោះមាន ក អក្សរជាតួដំបូង
ច ឆ ជ ឈ ញ ហៅថា ចវគ្គ ព្រោះមាន ច អក្សរជាតួដំបូង
ដ ឋ ឌ ឍ ណ ហៅថា ដវគ្គ ព្រោះមាន ដ ជាតួដំបូង
ត ថ ទ ធ ន ហៅថា តវគ្គ ព្រោះមាន ត ជាតួដំបូង
ប ផ ព ភ ម ហៅថា បវគ្គ ព្រោះមាន ប ជាតួដំបូង
การจัดพยัญชนะไว้เป็นวรรคละ ๕ ตัวเช่นนี้ เพราะอักษรทุกตัวในวรรคนั้น ๆ มีการออกเสียงโดยอาศัยฐาน กรณ์ ปยตนะ อย่างเดียวกัน ซึ่งจะกล่าวต่อไปในบทที่ ๒
ការចាត់ព្យញ្ជនៈជាវគ្គនីមួយ ៗ ៥ តួ បែបនេះ ព្រោះអក្សររាល់តួក្នងវគ្គនោះ ៗ មានការបញ្ចេញសម្លេងដោយអាស្រ័យឋាន ករណ៍ បយតនៈ ដូចគ្នា ដែលនឹងនិយាយបន្តក្នុងមេរៀនទី ២
พยัญชนะอวรรค มี ๘ ตัว คือ ย ร ล ว ส ห ฬ อํ (นิคหิต) จัดเข้าไว้ในพวกเดียวกันไม่ได้ เพราะมีการออกเสียงโดยอาศัยฐานและกรณ์ต่างกัน
ព្យញ្ជនៈអវគ្គ មាន ៨ តួ គឺ យ រ ល វ ស ហ ឡ ំ (និគ្គហិត)ចាត់ចូលក្នុងពួកជាមួយគ្នាមិនបាន ព្រោះមានការបញ្ចេញសម្លេងដោយអាស្រ័យឋាននិងករណ៍ផ្សេងគ្នា